Tuesday, 27 December 2011

X's smas day

ចូល​រួម​ក្នុង​កម្មវិធី ដូរ​កាដូគ្នា សម្រាប់​ថ្ងៃ​X's-mas នៅ​ការិយាល័យ​ធំរបស់​CIDC នៅ​ថ្ងៃ​ទី​ ២៣ ខែ​ធ្នូ ឆ្នាំ​ ២០១១ ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​ លោក ជី សិលា CEO។ សម្រាប់​ខ្ញុំ​ទទួល​បាន​កាដូ​២​ដង ដោយ​សារ​លើក​ទី​១​មិន​មាន​ឈ្មោះ របស់​ខ្ញុំ​ទើប​គេ​ប្រគល់​កាដូទី១ លុះ​ក្រោយ​មក​ស្រាប់​តែ​លេច​មុខ​កាដូ​ទី២។

កាដូ​ទី២​របស់​ខ្ញុំ




ទទួល​បាន​កាដូ​ទី១

CEO ជី សិលា

Saturday, 17 December 2011

ចូល​រួម​កម្ម​វិធីMTV Exit

នៅ​ល្ងាច​ថ្ងៃ​សៅរិ៍​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១១ បាន​ចូល​រួម​ក្នុង​កម្មវិធី​ MTV Exit ដែល​ធ្វើឡើយ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា។ តារា​ល្បី​នៅ​ប្រទេស​កម្ពុជា​មាន ព្រាប សុវត្តិ , សុខ ពិសី , កង ពិសិទ្ធ និង ក្រុម ...។ល។ ក្រុម ចំរៀងThe Click Five មក​ពី​USA ក្រុម តារា​ចំរៀង​ស្រ្តី​មក​ពី​កូរ៉េ​ខាង​ត្បូង After School ។


កម្មវិធី​ចាប់​ផ្ដើម​នៅ​ម៉ោង​៤​រសៀល ដោយ​មាន​អ្នក​ចូល​រួម​ទស្សនា​ ជា​ច្រើន។ សម្រាប់​ខ្ញុំ​នឹង​មិត្ត​ភក្ដិ មិន​បាន​នៅ​មើល​យូ​នោះ​ទេ ព្រោះតែ​ឈរ​យូរ​ពេក​(ចុកជើង)។ នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ​ដែរ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ឈ្មោះ​ហៀង សេរី​វឌ្ឈន៍ ដែល​ធ្វើ​ការ​នៅ​ធនាគារ​ACLIDA Plc នៅ​ខេត្ត​សៀមរាប​បាន​មក​ស្នាក់​នៅ​ផ្ទះ​របស់​ខ្ញុំ​ចាប់ពី​ថ្ងៃ​ទី១៥​រហូត​ដល់១៨​ខែ​ធ្នូ។ ព័ត៌មាន​លំអិត​ពី​កម្មវិធី








Tuesday, 13 December 2011

អាពាហ៍ពិពាហ៍​បងរបស់Nary Leng

ថ្ងៃ​ទី​១១​ខែ​ធ្នូ​បាន​ទៅ​ចូល​រួម​អាពាហ៍ពិពាហ៍​របស់​មិត្ត​ភក្ដិ​ របស់​ My Honey ឈ្មោះ​សាវ័ន្តនៅ​Lucky Star (អាគាA)ស្រប​ពេល​ដែល​មានមិត្ត​ជា​ច្រើន​ដែល​ស្គាល់​គ្នា​​ចូល​រួម​។









Monday, 5 December 2011

អាពាហ៍ពិពាហ៍បងតុង(តូច)

បានទៅចូលរួមនៅ​ថ្ងៃ​អាទិត្យតែត្រូវ​ហួស​ទៅ​ផ្ទះ លុះដល់​ថ្ងៃច័ន្ទទី៥ទើប​បាន​ត្រឡប់មក​វិញ។ មុន​នឹង​មក​វិញ​បាន​ជូន​ម៉ែទៅ​ច្រូត​ស្រូវ​នៅ​ភូមិចាស់សិន។ បន្ទាប់​ពី​ញុំាការ​រួច​បាន​មក​យក​ឥវ៉ាន​ដើម្បីចាំឡាន​ក្រុង​ពីសៀមរាប​មក​ភ្នំពេញ។ ម៉ោង​៣៖១៥រសៀលទើប​បាន​ឡាន​មក​ដល់ ហើយ​ក៏ចេញដំណើ។ មក​ដល់ផ្ទះ​នៅ​ភ្នំពេញនៅ​វេលាម៉ោង៧៖០០ នាទី។

អាពាហ៍ពិពាហ៍បង​តុង

បានទៅចូលរួមនៅ​ថ្ងៃ​អាទិត្យតែត្រូវ​ហួស​ទៅ​ផ្ទះ លុះដល់​ថ្ងៃច័ន្ទទី៥ទើប​បាន​ត្រឡប់មក​វិញ។ មុន​នឹង​មក​វិញ​បាន​ជូន​ម៉ែទៅ​ច្រូត​ស្រូវ​នៅ​ភូមិចាស់សិន។ បន្ទាប់​ពី​ញុំាការ​រួច​បាន​មក​យក​ឥវ៉ាន​ដើម្បីចាំឡាន​ក្រុង​ពីសៀមរាប​មក​ ភ្នំពេញ។ ម៉ោង​៣៖១៥រសៀលទើប​បាន​ឡាន​មក​ដល់ ហើយ​ក៏ចេញដំណើ។ មក​ដល់ផ្ទះ​នៅ​ភ្នំពេញនៅ​វេលាម៉ោង៧៖០០ នាទី។

សិក្សា​វគ្គទី២

នៅ​ចុង​សប្ដាហ៍​ត្រូវ​នឹង​ថ្ងៃ​សៅរិ៍ទី០៣ខែវិច្ឆិការ​ឆ្នាំ​២០១១ Luaraបាន​មក​បង្រៀន​បន្ថែម​រយះពេល​១​ព្រឹកទៀត។ ម្ដង​នេះ​គឺ​សិក្សា​នៅ​ផ្សាទំនើប​សូរិយាជាន់ទី៤។


Monday, 28 November 2011

សិក្សា​វគ្គ​សរសេរ​ព៍ត៌មាន

ខុស​ពី​ចុងខែ​កន្លង​មក​ ក្រុម​ហ៊ុន​តែង​តែជប់លៀង​ឲ្យ​បុគ្គលិក ប៉ុន្តែ​សម្រាប់​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០១១នេះ ក្រុម​ហ៊ុន​ប្ដូរទម្រង់​ពីជប់លៀង ទៅ​ជា​អញ្ជើញ​អ្នក​ដែល​មាន​បទពិសោធន៍​ម្នាក់​ខាង​ផ្នែក​​សរសេរ​ព័ត៌មាន​​យ៉ាង​ល្អពោល​គឺ​ធ្លាប់​ជា​បុគ្គលិក​នៅ​ MSN និង​ជា​បុគ្គលិក​នៅ ​Phnom Penh Postមក​​​ចែក​រំលែក​បទពិសោធន៍ គាត់​​មាន​ឈ្មោះ​ថា Loura ។

បុគ្គលិក​ទាំង​អស់​របស់​គេហទំព័រ​សប្បាយ​បាន​ចូលរួម​រគ្គ សិក្សា​សរសេរ​ព័ត៌មាន​ក្នុង​ថ្ងៃ​នេះ។ កម្មវិធី​បាន​​ប្រព្រិត្ត​ទៅ​នៅ​ថ្ងៃ២៨ខែ​វិច្ឆិកា​២០១១​នេះ ចាប់​ពី​ម៉ោង​៩​ព្រឹករហូត​ដល់​ម៉ោង​៥​​ល្ងាច នៅ​ហាង​កាហ្វេ​ T&C (សម្ដេចប៉ាង)។

វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ខ្ញុំ​ទទួល​បាន​នូវ​អ្វី​ដែល​ថ្មីៗ​ និង ប្លែកៗ ជា​ច្រើន​ទាក់​ទង​នឹង​របៀប​សរសេរ​ព័ត៌មាន ទោះបី​ជា​Laura និយាយ​ជា​ភាសារ​អង់គ្លេស​ក៏ដោយ។

Saturday, 26 November 2011

ទៅលេងព្រែកបង្កង

ថ្ងៃសៅរិ៍ចុងសប្ដាហ៍ត្រូវ​នឹង​ថ្ងៃទី​២៦​ខែ​វិច្ឆិកាឆ្នាំ២០១១ ក្រុម​ការងារ​របស់សប្បាយ បាន​នាំគ្នា​ទៅ​ញុំាទា​អាំងអំបិល​ម្ទេស​នៅ​ព្រែក​បង្កង (ផ្ទះគូរដណ្ដឹងបង លន ហ្សាឌីណា)។ មាន​អ្នក​ចូល​រួម​ជា​ច្រើន ដូច​ជា​ ៖
១/ក្រុមកីឡា
-ឆន ទិត្យ, ប៉ែន សុផាន់ណា, ម៉ឺន រស្មី,យ៉ុង ម៉ុងហាក់
២-ក្រុមសង្គម
-យ៉ន សុភារិទ្ធិ ,ប្រាក់ ច័ន្ទសីហា និង សង្សា
៣/ក្រុម​បច្ចេកវិជ្ជា
-ឌី ប៊ុនណារ៉ា
៤/កំសាន្ដ
-អឺង សូឡា
៥/Arts
លន់ ហ្សាឌីណា,ជៀប សំណាង
រួមទាំង​ភ្ញៀវរបស់​ម្ចាស់ផ្ទះ​ប្រមាណ​ជា៨​ទៅ​១០​នាក់​ទៀត។
ចេញ​ទៅ​ម៉ោង​១២​កន្លះ នឹង ត្រឡប់​មក​វិញ​ម៉ោង​៥​ល្ងាច។ ត្រូវ​ឆ្លង​តាម​កំពុងដរ ស្វាយជ្រុំ (មនុស្ស​តម្លៃ២ រយរៀល ម៉ូតូ តំលៃ ៥រយរៀល​សម្រាប់​ឆ្លង)។ គ្រប់​គ្នា​មក​ដល់​ផ្ទះវិញ​ដោយ​សុវត្តិភាព។

Thursday, 24 November 2011

ទៅថតរូប​នៅ​ពហុកីឡាដ្ឋាន

នៅ​ព្រឹក​ថ្ងៃ​ទី២១​ខែវិច្ឆិកា​ឆ្នាំ​២០១១ ក្រុម​កាងារ​ផ្នែក​ព័ត៌មាន​កីឡារួមទាំង​និពន្ធនាយកបានទៅថត​រូប​​នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ និពន្ធនាយក លោកស្រី សន សុធារី ប្រធានផ្នែកកីឡា ឆន ទិត្យ រួមទាំង ប៉ែន សុផាន់ណា,យ៉ុង ម៉ុងហាក់ និង ខ្ញុំ(ម៉ឺន រស្មី) អ្នកថតរូប ប៉ែន ប៊ុនថាល់។ គោលបំណង​នៃការថតរូបនោះគឺ ដើម្បី​ដាក់​ក្នុង​អត្ថបទរបស់​និពន្ធនាយកមាន​ចំណងជើងថា ឆន ទិត្យ៖ “ស៊ីហ្គេមទី​២៧​យើង​នឹង​ខ្លាំង​ជាង​នេះ​ទ្វេ​ដង”។ ជា​អត្ថបទ​បន្ទាប់​ពី​បញ្ចប់​ស៊ី​ហ្គេល​លើក​ទី២៦​នៅ​ឥណ្ឌូណេស៊ី។


Thursday, 17 November 2011

កម្មវិធីភ្ចាប់​ពាក្យ សុគន្ធា

នៅ​ថ្ងៃ​ទី​១០​ខែ វិច្ឆិកា ឆ្នាំ​២០១១ បាន​ទៅ​ភ្ជាប់​ពាក្យ គន្ធា ដែល​ជា​មិត្តភក្តិ ស្នាក់​នៅ​បន្ទុប​ជិត​គ្នាដែល​មាន​ទី​តាំង​នៅ ថ្នល់​ទទឹង។









Saturday, 12 November 2011

មិន​បាន​ទៅ​ស្រុកទេ

បុណ្យ​អ៊ុំ​ទូក​ឆ្នាំ​នេះ​(២០១១)ខ្ញុំ​​មិន​បាន​ទៅ​លេង​ស្រុក​ទេ (កំពង់ធំ) ដោយ​ហេតុ​ថា​ថ្ងៃ​ឈប់​សម្រាក​មាន​រយះ​ពែល​តែ៣​ថ្ងៃ​ប៉ុណ្ណោះ។ មាន​ហេតុ​ផល​ជា​ច្រើន​ចំ​ពោះ​ការ​មិន​បាន​ទៅ​លេង​ស្រុក​លើក​នេះ៖
-ផ្ទះ​ខ្ញុំ​នៅ​ឯ​ស្រុ​ក​ត្រូវ​ធ្វើ​ដំណើទៅ ដោយចេញ​ដំណើរពី​ភ្នំ​ពេញ​ពី​ម៉ោង៧ និង​៣០​នាទី នឹង​ត្រូវ​ទៅ​ដល់​នៅ​ម៉ោង១ រឺ​ពេល​រសៀលឯណោះ។
-ទោះ​បី​ជា​ថ្ងៃ​សម្រាក​នៅ​​ថ្ងៃ​ពុធ ព្រ/ហ សុក្រ ក៏​ដោយ​តែ​​ខ្ញុំ​ត្រូ​វ​ធ្វើ​ការ​នៅ​ថ្ងៃ​សៅរិ​មួយ​ព្រឹក​ទៀត។
-សន្សំ​ប្រាក់ (ប្រាក់​ខែ​តិចតួច)

Monday, 31 October 2011

ជប់លៀង​ជាន់​គ្នា

នៅ​ថ្ងៃ​សុក្រ​ទី​២៨​ខែ​តុលា​ឆ្នាំ​២០១១​មាន​ការ​ជួប​ជុំ​បុគ្គលិក​នៅ​ការិយាល័យ​ផ្នែក​សប្បាយWebនៅ​ម៉ោង​៣.០០រសៀល។ កំឡុង​ពេល​បាយ​ថ្ងៃ​ត្រង់​បង ឆន ទិត្យបាវ​បាយ ។ ល្ងាយ​​មាន​កម្មវិធី​ជួប​ជុំ​បុគ្គលរបស់CIDC ទាំង​អស់​​នៅ​Srey Mao Restaurant (behind of Royal Ratanak Clinic # 18A, st.590). Time: 5:00- 8:00 pm (Please be on time)​។

Thursday, 27 October 2011

មិត្ត​ភក្តិ​នៅ​កន្លែង​ធ្វើការ

ចាប់​ពី​ថ្ងៃ​ទី​១២​ខែ​កញ្ញា​តុលា​ឆ្នាំ​២០១១​មក​ខ្ញុំ​បាន​ចូល​ធ្វើការ​នៅ​ក្រុម​ហ៊ុន​CIDC បាន​ស្គាល់​មិត្ត​មួយ​ចំនួន។ ខាង​ក្រោម​ជា​រូបថត​ក្នុង​កម្មវិធីPotluckនៅ​ក្នុង​ការិយាល័យនៅ​ថ្ងៃ​ទី១៤​ខែ​តុលា​ឆ្នាំ២០១១៖
បងទិត្យ-ម៉ុង​ហាក់-ផាន់ណា-រស្មី

បងទិត្យ-រស្មី

រស្មី-បងសុខៈ

ព័ន្ធកា

លីកា

Add caption

ថារី-រស្មី

ជុំគ្នា

លីកា-លីណា

រស្មី-


បងប៊ុនថាល់-ព័ន្ធការ

រស្មី-បងគៀង

ជុំ​គ្នា

ផាន់ណា-រស្មី

បងស៊ីហា-បងទិត្យ-ម៉ុងហាក់-បងភារិទ្ធិ-បងផាន់ណា-រស្មី

បង​ភារិទ្ធ-បង​ឌីណា

បង​សុក្រិត-បង​ស៊ីណា

សុក្រិត

ព័ន្ធកា-បងទិត្យ

បង សុឡា-លីណា-ថារី

សំណាង-លីណា

បង ធារី