សាងស្នេហ៍នៅប្រាសាទព្រះវិហារ – លោកគ្រូ ម៉ិញសុធីវណ្ណ
១- ទេសភាពសួគា៍ខ្នងភ្នំដងរែក ស្រស់ល្អឯកសំលឹងគាប់ភ្នែកក្នុងលំហឋាន ពពក ចុះ អ័ព្ធ ត្រជាក់ សព្វ ប្រាណ ព្រះវិហារវិមានទីឋានដ៏ធំស្កឹមស្កៃ។
២- បងសាងក្តីស្នេហ៍នឹងឆោមឆវី ប៉ូយលោកតាឌី មានតួនាទីធ្វើជាសាក្សី យើង ស្មោះ នឹង គ្នា លុះ គ្រា ក្សិណក្ស័យ ស្មោះស្ម័គ្រភក្តី បងនឹងចរណៃឥតបីប្រេះឆា។
បន្ទរ- ប្រវត្តិខ្មែរល្បាញល្បី គ្រប់គ្រងប្រថពី អាណាចក្រគ្មានពីរល្បីគ្រប់ទិសា ប្រាសាទព្រះវិហារ រិទ្ធីចេស្តា មរតកដូនតាវប្បធម៌ថ្កុំថ្កើន។
៣- កិត្យានុភាពប្រាសាទព្រះវិហារ សូមពុំងារស្តាប់ហើយមេត្តាកត់ត្រាចងចាំ សាងស្នេហ៍ អូន បង ឱ្យ បានរឹងមាំ ឋិតថេរយូរឆ្នាំគង់វង្សដូចប្រាសាទព្រះវិហារ។
នេះជាបទចម្រៀងដែលប្រៀបប្រដូចស្នេហ៍របស់គូស្នេហ៍មួយគូ ទៅនឹងប្រាសាទព្រះវិហារ។ ហេតុអ្វីបានជាបែបនេះ? ព្រោះថាប្រាសាទព្រះវិហារមានរឿងរ៉ាវ ជាមួយ សៀមជាច្រើនលើកច្រើនសារ តែទីបំផុត នៅជារបស់ខ្មែរ។
No comments:
Post a Comment