ខុសពីចុងខែកន្លងមក ក្រុមហ៊ុនតែងតែជប់លៀងឲ្យបុគ្គលិក ប៉ុន្តែសម្រាប់ចុងខែវិច្ឆិកាឆ្នាំ២០១១នេះ ក្រុមហ៊ុនប្ដូរទម្រង់ពីជប់លៀង ទៅជាអញ្ជើញអ្នកដែលមានបទពិសោធន៍ម្នាក់ខាងផ្នែកសរសេរព័ត៌មានយ៉ាងល្អពោលគឺធ្លាប់ជាបុគ្គលិកនៅ MSN និងជាបុគ្គលិកនៅ Phnom Penh Postមកចែករំលែកបទពិសោធន៍ គាត់មានឈ្មោះថា Loura ។
បុគ្គលិកទាំងអស់របស់គេហទំព័រសប្បាយបានចូលរួមរគ្គ សិក្សាសរសេរព័ត៌មានក្នុងថ្ងៃនេះ។ កម្មវិធីបានប្រព្រិត្តទៅនៅថ្ងៃ២៨ខែវិច្ឆិកា២០១១នេះ ចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៥ល្ងាច នៅហាងកាហ្វេ T&C (សម្ដេចប៉ាង)។
វគ្គបណ្ដុះបណ្ដាលនេះខ្ញុំទទួលបាននូវអ្វីដែលថ្មីៗ និង ប្លែកៗ ជាច្រើនទាក់ទងនឹងរបៀបសរសេរព័ត៌មាន ទោះបីជាLaura និយាយជាភាសារអង់គ្លេសក៏ដោយ។
Monday, 28 November 2011
Saturday, 26 November 2011
ទៅលេងព្រែកបង្កង
ថ្ងៃសៅរិ៍ចុងសប្ដាហ៍ត្រូវនឹងថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១១ ក្រុមការងាររបស់សប្បាយ បាននាំគ្នាទៅញុំាទាអាំងអំបិលម្ទេសនៅព្រែកបង្កង (ផ្ទះគូរដណ្ដឹងបង លន ហ្សាឌីណា)។ មានអ្នកចូលរួមជាច្រើន ដូចជា ៖
១/ក្រុមកីឡា
-ឆន ទិត្យ, ប៉ែន សុផាន់ណា, ម៉ឺន រស្មី,យ៉ុង ម៉ុងហាក់
២-ក្រុមសង្គម
-យ៉ន សុភារិទ្ធិ ,ប្រាក់ ច័ន្ទសីហា និង សង្សា
៣/ក្រុមបច្ចេកវិជ្ជា
-ឌី ប៊ុនណារ៉ា
៤/កំសាន្ដ
-អឺង សូឡា
៥/Arts
លន់ ហ្សាឌីណា,ជៀប សំណាង
រួមទាំងភ្ញៀវរបស់ម្ចាស់ផ្ទះប្រមាណជា៨ទៅ១០នាក់ទៀត។
ចេញទៅម៉ោង១២កន្លះ នឹង ត្រឡប់មកវិញម៉ោង៥ល្ងាច។ ត្រូវឆ្លងតាមកំពុងដរ ស្វាយជ្រុំ (មនុស្សតម្លៃ២ រយរៀល ម៉ូតូ តំលៃ ៥រយរៀលសម្រាប់ឆ្លង)។ គ្រប់គ្នាមកដល់ផ្ទះវិញដោយសុវត្តិភាព។

Thursday, 24 November 2011
ទៅថតរូបនៅពហុកីឡាដ្ឋាន
នៅព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១១ ក្រុមកាងារផ្នែកព័ត៌មានកីឡារួមទាំងនិពន្ធនាយកបានទៅថតរូបនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ និពន្ធនាយក លោកស្រី សន សុធារី ប្រធានផ្នែកកីឡា ឆន ទិត្យ រួមទាំង ប៉ែន សុផាន់ណា,យ៉ុង ម៉ុងហាក់ និង ខ្ញុំ(ម៉ឺន រស្មី) អ្នកថតរូប ប៉ែន ប៊ុនថាល់។ គោលបំណងនៃការថតរូបនោះគឺ ដើម្បីដាក់ក្នុងអត្ថបទរបស់និពន្ធនាយកមានចំណងជើងថា ឆន ទិត្យ៖ “ស៊ីហ្គេមទី២៧យើងនឹងខ្លាំងជាងនេះទ្វេដង”។ ជាអត្ថបទបន្ទាប់ពីបញ្ចប់ស៊ីហ្គេលលើកទី២៦នៅឥណ្ឌូណេស៊ី។
Thursday, 17 November 2011
កម្មវិធីភ្ចាប់ពាក្យ សុគន្ធា
នៅថ្ងៃទី១០ខែ វិច្ឆិកា ឆ្នាំ២០១១ បានទៅភ្ជាប់ពាក្យ គន្ធា ដែលជាមិត្តភក្តិ ស្នាក់នៅបន្ទុបជិតគ្នាដែលមានទីតាំងនៅ ថ្នល់ទទឹង។
Saturday, 12 November 2011
មិនបានទៅស្រុកទេ
បុណ្យអ៊ុំទូកឆ្នាំនេះ(២០១១)ខ្ញុំមិនបានទៅលេងស្រុកទេ (កំពង់ធំ) ដោយហេតុថាថ្ងៃឈប់សម្រាកមានរយះពែលតែ៣ថ្ងៃប៉ុណ្ណោះ។ មានហេតុផលជាច្រើនចំពោះការមិនបានទៅលេងស្រុកលើកនេះ៖
-ផ្ទះខ្ញុំនៅឯស្រុកត្រូវធ្វើដំណើទៅ ដោយចេញដំណើរពីភ្នំពេញពីម៉ោង៧ និង៣០នាទី នឹងត្រូវទៅដល់នៅម៉ោង១ រឺពេលរសៀលឯណោះ។
-ទោះបីជាថ្ងៃសម្រាកនៅថ្ងៃពុធ ព្រ/ហ សុក្រ ក៏ដោយតែខ្ញុំត្រូវធ្វើការនៅថ្ងៃសៅរិមួយព្រឹកទៀត។
-សន្សំប្រាក់ (ប្រាក់ខែតិចតួច)

Subscribe to:
Posts (Atom)