Tuesday, 27 December 2011

X's smas day

ចូល​រួម​ក្នុង​កម្មវិធី ដូរ​កាដូគ្នា សម្រាប់​ថ្ងៃ​X's-mas នៅ​ការិយាល័យ​ធំរបស់​CIDC នៅ​ថ្ងៃ​ទី​ ២៣ ខែ​ធ្នូ ឆ្នាំ​ ២០១១ ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​ លោក ជី សិលា CEO។ សម្រាប់​ខ្ញុំ​ទទួល​បាន​កាដូ​២​ដង ដោយ​សារ​លើក​ទី​១​មិន​មាន​ឈ្មោះ របស់​ខ្ញុំ​ទើប​គេ​ប្រគល់​កាដូទី១ លុះ​ក្រោយ​មក​ស្រាប់​តែ​លេច​មុខ​កាដូ​ទី២។

កាដូ​ទី២​របស់​ខ្ញុំ




ទទួល​បាន​កាដូ​ទី១

CEO ជី សិលា

Saturday, 17 December 2011

ចូល​រួម​កម្ម​វិធីMTV Exit

នៅ​ល្ងាច​ថ្ងៃ​សៅរិ៍​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១១ បាន​ចូល​រួម​ក្នុង​កម្មវិធី​ MTV Exit ដែល​ធ្វើឡើយ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា។ តារា​ល្បី​នៅ​ប្រទេស​កម្ពុជា​មាន ព្រាប សុវត្តិ , សុខ ពិសី , កង ពិសិទ្ធ និង ក្រុម ...។ល។ ក្រុម ចំរៀងThe Click Five មក​ពី​USA ក្រុម តារា​ចំរៀង​ស្រ្តី​មក​ពី​កូរ៉េ​ខាង​ត្បូង After School ។


កម្មវិធី​ចាប់​ផ្ដើម​នៅ​ម៉ោង​៤​រសៀល ដោយ​មាន​អ្នក​ចូល​រួម​ទស្សនា​ ជា​ច្រើន។ សម្រាប់​ខ្ញុំ​នឹង​មិត្ត​ភក្ដិ មិន​បាន​នៅ​មើល​យូ​នោះ​ទេ ព្រោះតែ​ឈរ​យូរ​ពេក​(ចុកជើង)។ នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ​ដែរ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ឈ្មោះ​ហៀង សេរី​វឌ្ឈន៍ ដែល​ធ្វើ​ការ​នៅ​ធនាគារ​ACLIDA Plc នៅ​ខេត្ត​សៀមរាប​បាន​មក​ស្នាក់​នៅ​ផ្ទះ​របស់​ខ្ញុំ​ចាប់ពី​ថ្ងៃ​ទី១៥​រហូត​ដល់១៨​ខែ​ធ្នូ។ ព័ត៌មាន​លំអិត​ពី​កម្មវិធី








Tuesday, 13 December 2011

អាពាហ៍ពិពាហ៍​បងរបស់Nary Leng

ថ្ងៃ​ទី​១១​ខែ​ធ្នូ​បាន​ទៅ​ចូល​រួម​អាពាហ៍ពិពាហ៍​របស់​មិត្ត​ភក្ដិ​ របស់​ My Honey ឈ្មោះ​សាវ័ន្តនៅ​Lucky Star (អាគាA)ស្រប​ពេល​ដែល​មានមិត្ត​ជា​ច្រើន​ដែល​ស្គាល់​គ្នា​​ចូល​រួម​។









Monday, 5 December 2011

អាពាហ៍ពិពាហ៍បងតុង(តូច)

បានទៅចូលរួមនៅ​ថ្ងៃ​អាទិត្យតែត្រូវ​ហួស​ទៅ​ផ្ទះ លុះដល់​ថ្ងៃច័ន្ទទី៥ទើប​បាន​ត្រឡប់មក​វិញ។ មុន​នឹង​មក​វិញ​បាន​ជូន​ម៉ែទៅ​ច្រូត​ស្រូវ​នៅ​ភូមិចាស់សិន។ បន្ទាប់​ពី​ញុំាការ​រួច​បាន​មក​យក​ឥវ៉ាន​ដើម្បីចាំឡាន​ក្រុង​ពីសៀមរាប​មក​ភ្នំពេញ។ ម៉ោង​៣៖១៥រសៀលទើប​បាន​ឡាន​មក​ដល់ ហើយ​ក៏ចេញដំណើ។ មក​ដល់ផ្ទះ​នៅ​ភ្នំពេញនៅ​វេលាម៉ោង៧៖០០ នាទី។

អាពាហ៍ពិពាហ៍បង​តុង

បានទៅចូលរួមនៅ​ថ្ងៃ​អាទិត្យតែត្រូវ​ហួស​ទៅ​ផ្ទះ លុះដល់​ថ្ងៃច័ន្ទទី៥ទើប​បាន​ត្រឡប់មក​វិញ។ មុន​នឹង​មក​វិញ​បាន​ជូន​ម៉ែទៅ​ច្រូត​ស្រូវ​នៅ​ភូមិចាស់សិន។ បន្ទាប់​ពី​ញុំាការ​រួច​បាន​មក​យក​ឥវ៉ាន​ដើម្បីចាំឡាន​ក្រុង​ពីសៀមរាប​មក​ ភ្នំពេញ។ ម៉ោង​៣៖១៥រសៀលទើប​បាន​ឡាន​មក​ដល់ ហើយ​ក៏ចេញដំណើ។ មក​ដល់ផ្ទះ​នៅ​ភ្នំពេញនៅ​វេលាម៉ោង៧៖០០ នាទី។

សិក្សា​វគ្គទី២

នៅ​ចុង​សប្ដាហ៍​ត្រូវ​នឹង​ថ្ងៃ​សៅរិ៍ទី០៣ខែវិច្ឆិការ​ឆ្នាំ​២០១១ Luaraបាន​មក​បង្រៀន​បន្ថែម​រយះពេល​១​ព្រឹកទៀត។ ម្ដង​នេះ​គឺ​សិក្សា​នៅ​ផ្សាទំនើប​សូរិយាជាន់ទី៤។