*ថ្ងៃទី៣០ខែមករាឆ្នាំ២០១២ បានប្ដូរពីផ្នែក កីឡា ទៅជួយ ខាងផ្នែក កំសាន្ត។ តាមកាប្រាប់ឲ្យដឹងរបស់លោក និពន្ធនាយករងលោក ទូច សុខៈ។ ការប្ដូរនេះស្របពេលដែលមាន បុគ្គលិកខាងផ្នែកកំសាន្ត ២ នាក់បានឈប់។ ប៊ុនឡម ចេញទៅធ្វើការនៅក្រសួងការបរទេស និង ប្រាក់ ធីតា ប្ដូរទៅ ធ្វើនៅ CTN TV។ ការងារដែលត្រូវធ្វើគឺ សរសេរតែពីរឿងអាណាចក្រតារាឆ្នាំ២០១២។
*នៅថ្ងៃទី ៤ និង ៥ ខែ កុម្ភះ ឆ្នាំ២០១២ ក្រុមហ៊ុន Sabay នាំបុគ្គលិកទាំងអស់ចេញទៅដើរលេងនៅ ពិជនិច(ហួសពិជនិច បន្តិច)។ ពេលទៅដល់មានការលេងកំសាន្ត ជាមួយគ្រួសារ Sabay ដោយខ្ញុំនៅក្រុមទី៨ ដែលមានសមាជិកចំនួន៩ នាក់ រួមមាន ឆន ទិត្យ ឃឹម បូរិន្ទ ....។ ការលេងកំសាន្តក្លាយជាក្រុមដែលពូកែជាងគេដែលមានជា៥០០ពិន្ទុ កាដូរដែលទទួលបានគឺ កំសៀវ ដាំទឹកអគ្គីសនី១ ថែមទាំងចាប់បានកាដូរ១ ដែលមានក្រមាពោះគោពណ៌ផ្កាឈូក១។ នៅយប់ជាមួយគ្នានោះ បានស្នាក់នៅបន្ទប់(រោង)ទី២ ដែលមាន ក្រុមកីឡាទាំង៤នាក់ ជាប សំណាង និង ម៉ៃ វិរះ។ នៅយប់នោះមានការញុំាអីជុំគ្នាយ៉ាងសប្បាយ តែ អកុសលអីមានភ្លៀងធ្លាក់។
*នៅថ្ងៃទី១៦ ខែ កុម្ភះឆ្នាំ២០១២ ក្រុមហ៊ុន បានប្រារព្ធពិធី"អាណាចក្រតារា"ដែលបានប្រគល់ពានចំនួន៣៦ឲ្យសិល្បករ ខ្មែរ។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ប្រយិមិត្ត មន្រ្តីក្នុងជួររដ្ឋាភិបាល សិល្បករ ជាច្រើនផងដែរ។ ខ្ញុំស្ថិតនៅក្នុងក្រុម គ្រប់គ្រងអ្នកសារព័ត៌មាន ដែលដឹកនាមដោយ បងស្រី លីណា បងភារិទ្ធ ម៉ុងហាក់ សុខអូន បងធា សុផាត។