Thursday, 18 October 2012

ទៅភ្ជុំនៅ​ឯស្រុក

ឆ្នាំ​នេះ​(២០១២)ទៅ​ចូលរួម​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឯ​ស្រុក​កំណើត ដោយ​ជិះ​ម៉ូតូ។ ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី ១៣ ខែ តុលា វេលា ម៉ោង ១២ ថ្ងៃ​ត្រង់ ហើយ​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី ១៦ ខែ​តុលា ម៉ោង ១ ថ្ងៃ​ត្រង់ ។ តាម​ពិត​ថ្ងៃ​ទី ១៨ ខែ តុលា ទើប​ចូល​ធ្វើការ តែ​ត្រូវ​ឆាប់​មក​វិញ​ព្រោះ ដើម្បី​ជូន​ប្អូន ប្រុស ទិញ​សម្ភារៈ សិក្សា (សិស្ស​ប៉ូលិស)។ ត្រឡប់​មក​ភ្នំពេញ​វិញ​ជិះ​ម៉ូតូ​ មួយ​ម្នាក់​ជាមួយ​ប្អូន​ប្រុស។

Tuesday, 25 September 2012

លាភ ២ ចូល​ផ្ទះ បែរ​ជា​ក្ដី​បារម្ភ​វិញ

អាច​ថា​ជា លាភ ២ ចូល​ផ្ទះ​ក៏​បាន ព្រោះ​ថា ប្អូន ប្រុស​ទី២ ជាប់​អាហារូបករណ៍ មក​សិក្សា​នៅ​សាលា​បណ្ឌិត​សភា​នគរ​បាល (ដីឥដ្ឋ) ចំនួន ៤ ឆ្នាំ ចាប់​ពី ២០១២ – ២០១៦) ផ្នែក​នគរបាល។ ចំណែក​ឯ​រឿង​មួយ​ទៀត​គឺ ប្អូន​ស្រី​ទី៣ ជាប់​អាហារូបករណ៍ សិក្សា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក ទស្សនវិជ្ជា នៅ​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ រយៈពេល ៤ ឆ្នាំ​សិក្សា​ដូច​គ្នា​ដែរ។ តែ​អ្វី​ដែល​បារម្ភ​គឺ​ប្រាក់​ចំណាយ​សម្រាប់​ការ​សិក្សា​ទាំង ២​នេះ។   

ទទួល​សញ្ញាប័ត្រ​សាលា NUM



ថ្ងៃ​ទី ២៥ ខែ កញ្ញា​នេះ ក. ហេង ចន្នី ទទួល​សញ្ញាប័ត្រ ផ្នែក​គណនេយ្យ ជា​ផ្លូវ​ការ ពី​សាកល​វិទ្យាល័យ ជាតិ​គ្រប់គ្រង បន្ទាប់​ពី​ចំណាយ​ពេល​សិក្សា​អស់​រយៈពេល ៤ ឆ្នាំ​សិក្សា ( ២០០៧ – ២០១១) ក្រោម​អធិបតីភាព សម្ដេច ហ៊ុន សែន។

Wednesday, 5 September 2012

ឈឺ!!!


បន្ទាប់​ពី​ចូល​ទស្សនា​បាល់ទាត់​មិត្តភាព​អន្តរជាតិ​កម្ពុជា ហ្វីលីពីន រួច​មក ព្រឹក​ឡើង​ចាប់​ផ្ដើម​ឈឺ(ផ្ដាសាយ)។ ឈឺ​នេះ​អាច​បណ្ដាល​មក​ពី កាល​មើល​បាល់ទាត់​មាន​ភ្លៀង​ធ្លាក់​នៅ​តង់​ទី២ រួម​ផ្សំ​នឹង​ស្រែក​ហ៊ោ។

ឲ្យ​ចម្លើយ៣​ដើម្បី​ជ្រើសរើស!

Question :
- Do you love me?
Answer :
- A => Yes
- B=> A
- C=> A = B

មិត្តភាព​អន្តរជាតិ កម្ពុជា ០ - ០ ហ្វីលីពីន



ថ្ងៃទី៥ ខែ​កញ្ញា ឆ្នាំ ២០១២ ៖

បាន​ទៅ​ចូល​ទស្សនា​លើក​ទឹក​ចិត្ត​គាំទ្រ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ជាមួយ​ក្រុម​ហ្វីលីពីន ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​។ លទ្ធផល​ចប់​ការ​ប្រកួត កម្ពុជា ០ – ០ ហ្វីលីពីន។ ការ​ប្រកួត​ចាប់​ផ្ដើម​វេលា​ម៉ោង​៦​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ចូល​រួម​ទស្សនា​ជាមួយ​មិត្តភ័ក្ដិ​ធ្វើការ​ជាមួយ និង មិត្តភ័ក្ដិ​ស្គាល់​គ្នា​តាម facebook។

នៅ​ក្នុង​soccerway គេ​ដាក់​ថា​ការ​ប្រកួត​ចាប់​ផ្ដើម​នៅ​ម៉ោង ៧ ល្ងាច​វិញ។ ការ​ទាត់​មិត្តភាព​នេះ​ដើម្បី​ត្រៀម​ខ្លួន​ ចូលរួម​ក្នុង​ការ​ប្រកួត AFF Suzuki Cup 2012 នៅ​ឯ​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​វគ្គ​ជម្រុះ។

អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​ហើយ ទើប​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឈុត​ធំ ធ្វើ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​បែប​នេះ បន្ទាប់​ពី​មួយ​ឆ្នាំ​មុន ចាញ់​ឡាវ​នៅ​ក្នុង​វគ្គ​ជម្រុះ World Cup ឆ្នាំ​២០១៤ ក្នុង​តំបន់​អាស៊ី។ ម៉្យាង​ទៀត​​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​ជា​លើក​ទី១​ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​ថ្មី​ជា​ជន​ជាតិ​ខ្មែរ គឺ លោក ហុក សុចិត្រា ចាប់​តាំង​ពី​ក្លាយ​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​មក។