Wednesday, 5 September 2012

មិត្តភាព​អន្តរជាតិ កម្ពុជា ០ - ០ ហ្វីលីពីន



ថ្ងៃទី៥ ខែ​កញ្ញា ឆ្នាំ ២០១២ ៖

បាន​ទៅ​ចូល​ទស្សនា​លើក​ទឹក​ចិត្ត​គាំទ្រ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ជាមួយ​ក្រុម​ហ្វីលីពីន ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​។ លទ្ធផល​ចប់​ការ​ប្រកួត កម្ពុជា ០ – ០ ហ្វីលីពីន។ ការ​ប្រកួត​ចាប់​ផ្ដើម​វេលា​ម៉ោង​៦​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ចូល​រួម​ទស្សនា​ជាមួយ​មិត្តភ័ក្ដិ​ធ្វើការ​ជាមួយ និង មិត្តភ័ក្ដិ​ស្គាល់​គ្នា​តាម facebook។

នៅ​ក្នុង​soccerway គេ​ដាក់​ថា​ការ​ប្រកួត​ចាប់​ផ្ដើម​នៅ​ម៉ោង ៧ ល្ងាច​វិញ។ ការ​ទាត់​មិត្តភាព​នេះ​ដើម្បី​ត្រៀម​ខ្លួន​ ចូលរួម​ក្នុង​ការ​ប្រកួត AFF Suzuki Cup 2012 នៅ​ឯ​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​វគ្គ​ជម្រុះ។

អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​ហើយ ទើប​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឈុត​ធំ ធ្វើ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​បែប​នេះ បន្ទាប់​ពី​មួយ​ឆ្នាំ​មុន ចាញ់​ឡាវ​នៅ​ក្នុង​វគ្គ​ជម្រុះ World Cup ឆ្នាំ​២០១៤ ក្នុង​តំបន់​អាស៊ី។ ម៉្យាង​ទៀត​​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​ជា​លើក​ទី១​ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​ថ្មី​ជា​ជន​ជាតិ​ខ្មែរ គឺ លោក ហុក សុចិត្រា ចាប់​តាំង​ពី​ក្លាយ​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​មក។

No comments:

Post a Comment