ជាដំបូងខ្ញុំសូមថ្លែងអំណរគុណដល់៖
១/ លោកអ្នកមានគុណទាំង២ ដែលលោកបានឧបត្ថម្ភ ទាំងកំលាំងកាយចិត្ត ពេលវេលា ប្រាក់កាសចិញ្ចិមបីបាច់ខ្ញុំគ្រប់បែបយ៉ាង។
២/ លោកគ្រូអ្នកគ្រូដែលធ្លាប់បានបង្ហាត់បង្រៀនដល់ខ្ញុំចាប់ពីថ្នាក់ទី១រហូតដល់ថ្នាក់បរិញ្ញាបត្រ។
៣/ ឯកឧត្តម លុក សម្បត្តិ ដែលបានទំនុកបំរុងដល់ការសិក្សារបស់ខ្ញុំ អំឡុងសិក្សាថ្នាក់វិទ្យាល័យ។
៤/ មិត្តរួមថ្នាក់ដែលធ្លាប់ស្គាល់គ្នាដែលធ្លាប់ជួយយកអាសារខ្ញុំកន្លងមក ទាំង ឯកសារ ពេលវេលា ថវិកា កំលាំងកាយចិត្ត។
៥/ បុព្វបុរសជាតិខ្មែរគ្រប់ជំនាន់ដែលបានបូជា សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារជាតិមាតុភូមិកម្ពុជាដ៏ចំណាស់មួយនេះ។
៦/ រាជរដ្ឋាភិបាលកម្ពុជាដែលបានដឹកនាំប្រទេស ក្នុងសន្តិភាព និង ផ្ដល់ឧកាស ដល់យុវជនខ្មែរ ឲ្យមានសេរីភាពក្នុងការសិក្សាស្រាវជ្រាវ ក្រេបជញ្ជក់យកចំណេះដឹងនានា។
៧/ ជាចុងក្រោយគឺសូមអរគុណដល់ប្រិយមិត្តដែលបានចូលទស្សនាគេហទំព័ររបស់ខ្ញុំ។
សំណាងល្អជារបស់អ្នក!
No comments:
Post a Comment