Thursday, 23 August 2012
មុនហាត់ប្រាណ
រូបអ៊ុំ ស្រី ២នាក់នេះថតមុនពេលគាត់ចេញដំណើរទៅហាត់ប្រាណនៅពេលរសៀល។ ថតនៅវេលាម៉ោងប្រមាណ ៤ រសៀល នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១២។
ក្រុមបាល់ទាត់គីរីវង់សុខសែនជ័យ
នេះជារូបថតនៅពេលដែលក្រុម គីរីវង់ ប្រកួតជើងទី ក្នុងរដូវកាល ២០១២ ជាមួយ ក្រុមចម្ការកៅស៊ូបឹងកេត ដែលកាលនោះលទ្ធផល ៣ - ២។
ចូលរួមសកម្មភាពសង្គម
កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១២ កន្លងទៅបានចូលរួមក្នុងការសម្អាតទីក្រុង ក្នុងកម្មវិធី«រត់ផង រើសផង»( Let's Do It Phnom Penh 2012) ។
សាងស្នេហ៍នៅប្រាសាទព្រះវិហារ
សាងស្នេហ៍នៅប្រាសាទព្រះវិហារ – លោកគ្រូ ម៉ិញសុធីវណ្ណ
១- ទេសភាពសួគា៍ខ្នងភ្នំដងរែក ស្រស់ល្អឯកសំលឹងគាប់ភ្នែកក្នុងលំហឋាន ពពក ចុះ អ័ព្ធ ត្រជាក់ សព្វ ប្រាណ ព្រះវិហារវិមានទីឋានដ៏ធំស្កឹមស្កៃ។
២- បងសាងក្តីស្នេហ៍នឹងឆោមឆវី ប៉ូយលោកតាឌី មានតួនាទីធ្វើជាសាក្សី យើង ស្មោះ នឹង គ្នា លុះ គ្រា ក្សិណក្ស័យ ស្មោះស្ម័គ្រភក្តី បងនឹងចរណៃឥតបីប្រេះឆា។
បន្ទរ- ប្រវត្តិខ្មែរល្បាញល្បី គ្រប់គ្រងប្រថពី អាណាចក្រគ្មានពីរល្បីគ្រប់ទិសា ប្រាសាទព្រះវិហារ រិទ្ធីចេស្តា មរតកដូនតាវប្បធម៌ថ្កុំថ្កើន។
៣- កិត្យានុភាពប្រាសាទព្រះវិហារ សូមពុំងារស្តាប់ហើយមេត្តាកត់ត្រាចងចាំ សាងស្នេហ៍ អូន បង ឱ្យ បានរឹងមាំ ឋិតថេរយូរឆ្នាំគង់វង្សដូចប្រាសាទព្រះវិហារ។
នេះជាបទចម្រៀងដែលប្រៀបប្រដូចស្នេហ៍របស់គូស្នេហ៍មួយគូ ទៅនឹងប្រាសាទព្រះវិហារ។ ហេតុអ្វីបានជាបែបនេះ? ព្រោះថាប្រាសាទព្រះវិហារមានរឿងរ៉ាវ ជាមួយ សៀមជាច្រើនលើកច្រើនសារ តែទីបំផុត នៅជារបស់ខ្មែរ។
គំនិតបែបអ្នកប្រមឹក
នៅលើលោកនេះគ្មានទេ យុត្តិធម៌ ! មានតែស្រាទេ ដែលយុត្តិធម៌ ប្រសិនបើអ្នកផឹកតិចអ្នកស្រវឹងតិច តែបើអ្នកផឹកច្រើនអ្នកនឹងស្រវឹងខ្លាំងដែរ។
ពហុកីឡដ្ឋានជាតិ ថ្ងៃ ២៣ ខែ សីហា ឆ្នាំ ២០១២
រូបមួយនេះថតដោយកាម៉េរ៉ា ម៉ាក LUMIX 16 Mega pixel ប្រហែលជាវេលាម៉ោង ៤ រសៀល។ រូបមួយនេះនៅជ្រុងខាងត្បូងនៃកីឡដ្ឋាន។ មូលហេតដែលខ្ញុំថតរូបនេះដោយសារ ត្រូវរង់ចាំ ការសម្ដែងក្បាច់ ការ៉ាតេដូ រួមគ្នា រវាង កីឡាករ កម្ពុជា និង ជប៉ុន ប្រមាណជា ២៧ នាក់។
Tuesday, 21 August 2012
តើខ្ញុំចង់បានអ្វីបានជាមកធ្វើការខាងកីឡា?
ស្រលាញ់កីឡា ចង់ឲ្យកីឡារបស់ខ្លួនរីកចំរើនដូចគេដែរ។ តែចាប់តាំងពីប្រឡូកខ្លួនក្នុងកីឡាខ្មែរ សង្កេតឃើញថា មានឧបគ្គសជាច្រើន ដែលពិបាននឹងបង្ហាញ។ មកទល់នឹងពេលនេះ ខ្ញុំកំពុងតែសម្លឹងរកមធ្យោបាយ។
ឯកឧត្តម កឹម គុណវឌ្ឃន៍ ទស្សនាបាល់ទាត់
នេះជាស្នាដៃថតរបស់ខ្ញុំ ចង់ថតបង្ហាញជូនដល់មហាជនថា សូម្បីតែ ឯកឧត្តម កឹម គុណវឌ្ឃន៍ អគ្គនាយក ទទក ក៏អញ្ជើញទៅទស្សនាគាំទ្របាល់ទាត់ជាតិដែរ។ រូបមិនច្បាស់ដោយសារតែ កាម៉េរ៉ា របស់ទូរទស្សន៍អប្សរា បង្ហាញលឿនពេល សឹងតែថតមិនទាន់។
ក្រុមក្រសួងការពារជាតិ
នេះជារូបថតដែលថតនៅចុងរដូវកាល ២០១២ របស់ក្រុមក្រសួងការពារជាតិ។ នៅថ្ងៃនោះដែរក្រុមការពារជាតិប្រកួតឈ្នះព្រះខ័នរាជ ៣-១ នៅពហុកីឡដ្ឋានជាតិ។ អត្ថន័យរបស់រូបមួយនេះគឺគ្រាន់តែចង់បង្ហាញពីការរីកចំរើនរបស់វិស័យកីឡាបាល់ទាត់ជាតិត្រង់ក្ដារបង្ហាញពិន្ទុ ដែលខុសពីមុន ព្រោះឥឡូវមានទូរទស្សន៍ធំមួយ។ ដំណាលគ្នានេះដែរ រូបថតមួយនេះខ្ញុំក៏បានយកទៅដាក់នៅក្នុង facebook page ភូមិអ្នកកីឡា ដែលពេលខ្ញុំក៏ជាអ្នកគ្រប់គ្រង Page មួយនេះដែរ។

Jason Mraz - I Am Yours HD
ជាបទចម្រៀងបរទេសមួយដែលមាន ប្រគំដែលលឺសម្លេងហ្គីតាដ៏ពិរោះ។
Sunday, 19 August 2012
ទៅនិយាយនៅវិទ្យ ហង្សមាស 104.5MHz !
ចាប់ផ្ដើមរៀននិយាយនៅវិទ្យ ហង្សមាស ១០៤.៥ នៅថ្ងៃទី ២៧-២៨ ខែ កក្ដដា ឆ្នាំ២០១២ និយាយពីបញ្ហាកីឡាជាតិ ជាពិសេសបាល់ទាត់ក្នុងស្រុក។ ក្រោមការជួយពីសំណាក់លោក ស្រ៊ី ស្រេ ង(សំណព្វ) ជាអ្នកគ្រប់គ្រងនៅទីនោះផ្ទាល់។ មានការបង្ហាត់បង្រៀនពីលោក ប៊ុនថន និង លោក សកល ជាពីធីករនៅទីនោះ។ ចំណែក ឯលោក ឆន ទិត្យ ដែលជាប្រធានផ្នែកកីឡាករក៏ជួយបង្ហាត់បង្រៀនពីវិធី និយាយផងដែរ។ ចាប់ផ្ដើមនិយាយមានគ្នា ៣ នាក់ ដែលមាន យ៉ុង ម៉ុងហាក់ អំាវ លីហួរ និង ខ្ញុំ ដោយប្ដូរវេនគ្នានិយាយ។
Subscribe to:
Posts (Atom)