នេះជារូបថតដែលថតនៅចុងរដូវកាល ២០១២ របស់ក្រុមក្រសួងការពារជាតិ។ នៅថ្ងៃនោះដែរក្រុមការពារជាតិប្រកួតឈ្នះព្រះខ័នរាជ ៣-១ នៅពហុកីឡដ្ឋានជាតិ។ អត្ថន័យរបស់រូបមួយនេះគឺគ្រាន់តែចង់បង្ហាញពីការរីកចំរើនរបស់វិស័យកីឡាបាល់ទាត់ជាតិត្រង់ក្ដារបង្ហាញពិន្ទុ ដែលខុសពីមុន ព្រោះឥឡូវមានទូរទស្សន៍ធំមួយ។ ដំណាលគ្នានេះដែរ រូបថតមួយនេះខ្ញុំក៏បានយកទៅដាក់នៅក្នុង facebook page ភូមិអ្នកកីឡា ដែលពេលខ្ញុំក៏ជាអ្នកគ្រប់គ្រង Page មួយនេះដែរ។

No comments:
Post a Comment