អាចថាជា លាភ ២ ចូលផ្ទះក៏បាន ព្រោះថា ប្អូន ប្រុសទី២ ជាប់អាហារូបករណ៍ មកសិក្សានៅសាលាបណ្ឌិតសភានគរបាល (ដីឥដ្ឋ) ចំនួន ៤ ឆ្នាំ ចាប់ពី ២០១២ – ២០១៦) ផ្នែកនគរបាល។ ចំណែកឯរឿងមួយទៀតគឺ ប្អូនស្រីទី៣ ជាប់អាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែក ទស្សនវិជ្ជា នៅសាកលវិទ្យាភូមិន្ទភ្នំពេញ រយៈពេល ៤ ឆ្នាំសិក្សាដូចគ្នាដែរ។ តែអ្វីដែលបារម្ភគឺប្រាក់ចំណាយសម្រាប់ការសិក្សាទាំង ២នេះ។
Tuesday, 25 September 2012
លាភ ២ ចូលផ្ទះ បែរជាក្ដីបារម្ភវិញ
ទទួលសញ្ញាប័ត្រសាលា NUM
ថ្ងៃទី ២៥ ខែ កញ្ញានេះ ក. ហេង ចន្នី ទទួលសញ្ញាប័ត្រ ផ្នែកគណនេយ្យ ជាផ្លូវការ ពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង បន្ទាប់ពីចំណាយពេលសិក្សាអស់រយៈពេល ៤ ឆ្នាំសិក្សា ( ២០០៧ – ២០១១) ក្រោមអធិបតីភាព សម្ដេច ហ៊ុន សែន។
Wednesday, 5 September 2012
ឈឺ!!!
បន្ទាប់ពីចូលទស្សនាបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជា ហ្វីលីពីន រួចមក ព្រឹកឡើងចាប់ផ្ដើមឈឺ(ផ្ដាសាយ)។ ឈឺនេះអាចបណ្ដាលមកពី កាលមើលបាល់ទាត់មានភ្លៀងធ្លាក់នៅតង់ទី២ រួមផ្សំនឹងស្រែកហ៊ោ។
ឲ្យចម្លើយ៣ដើម្បីជ្រើសរើស!
Question :
- Do you love me?
Answer :
- A => Yes
- B=> A
- C=> A = B
- Do you love me?
Answer :
- A => Yes
- B=> A
- C=> A = B
មិត្តភាពអន្តរជាតិ កម្ពុជា ០ - ០ ហ្វីលីពីន
ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១២ ៖
បានទៅចូលទស្សនាលើកទឹកចិត្តគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតជាមួយក្រុមហ្វីលីពីន ជាលក្ខណៈមិត្តភាពអន្តរជាតិ។ លទ្ធផលចប់ការប្រកួត កម្ពុជា ០ – ០ ហ្វីលីពីន។ ការប្រកួតចាប់ផ្ដើមវេលាម៉ោង៦ល្ងាច នៅពហុកីឡដ្ឋានជាតិ។ ចូលរួមទស្សនាជាមួយមិត្តភ័ក្ដិធ្វើការជាមួយ និង មិត្តភ័ក្ដិស្គាល់គ្នាតាម facebook។
នៅក្នុងsoccerway គេដាក់ថាការប្រកួតចាប់ផ្ដើមនៅម៉ោង ៧ ល្ងាចវិញ។ ការទាត់មិត្តភាពនេះដើម្បីត្រៀមខ្លួន ចូលរួមក្នុងការប្រកួត AFF Suzuki Cup 2012 នៅឯប្រទេសមីយ៉ាន់ម៉ាក្នុងវគ្គជម្រុះ។
អស់រយៈពេលជាង១ឆ្នាំហើយ ទើបក្រុមជម្រើសជាតិកម្ពុជាឈុតធំ ធ្វើការប្រកួតជាលក្ខណៈអន្តរជាតិបែបនេះ បន្ទាប់ពីមួយឆ្នាំមុន ចាញ់ឡាវនៅក្នុងវគ្គជម្រុះ World Cup ឆ្នាំ២០១៤ ក្នុងតំបន់អាស៊ី។ ម៉្យាងទៀតការប្រកួតមិត្តភាពអន្តរជាតិនេះជាលើកទី១ ក្រោមការដឹកនាំដោយលោកគ្រូបង្វឹកថ្មីជាជនជាតិខ្មែរ គឺ លោក ហុក សុចិត្រា ចាប់តាំងពីក្លាយជាគ្រូបង្វឹកជម្រើសជាតិមក។
ចូលរួមលើកទង់ជាតិនៅស្ដាត
Subscribe to:
Posts (Atom)